កណ្ដាលៈ នៅថ្ងៃសៅរ៍ ០៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង ម៉ាក HONDA MSX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1DE-1515 បើកបរដោយឈ្មោះ សេក ស៊ូហេឡា ភេទស្រី អាយុ ២៣ឆ្នាំ មានលំនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានអ្នករួមដំណើរម្នាក់ឈ្នោះ ទូច ឌីណា ភេទស្រី អាយុ ១៧ឆ្នាំ មានលំនៅភូមិជ្រៃរយោង ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសស្រាល (របួសផ្ទៃមុខ) ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំណុចកើតខាងលើ បានបុកចំដែកពុម្ពចាក់សសរគ្រឹះបេតុង ដែលដឹកនៅលើរថយន្តម៉ាក FUSO ពណ៌ស ប្រភេទស្ទូច ពាក់ផ្លាកលេខ ភ្នំពេញ 3A-3903 ដែលបើកបរក្នុងទិសដៅភ្នំពេញ អ្នកលឿង ហើយកំពុងបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុ របួសស្រាលអ្នករួមដំណើរ សពបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ អ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ រថយន្ត និងម៉ូតូយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីអនុវត្តនីតិវិធីបន្ត ។
សន្និដ្ឋានបឋម៖
-ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស មិនមានភ្លើងបំភ្លឺលើពុំដែកដែលដឹកលយចេញពីកន្ទុយរថយន្តប្រវែង៤,៤៥ម (ចងតែក្រណាត់នៅក្រហម)
-អ្នកបើកម៉ូតូមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕
មតិយោបល់