Post News Media ព័ត៌មានជាតិ កំពុងអង្គុយលក...

កំពុងអង្គុយលក់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀន២កញ្ចប់

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន២កញ្ចប់តូច កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធន:PTT តាមបណ្តោយផ្លូវ៣៧១(សឡា) ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ សួន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ និងទី២មានឈ្មោះ ពេជ្រ គីមឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរខណ្ឌសែនសុខ ចាត់ការតាមច្បាប់បន្តទៀត៕