ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវ៣១២ ត្រង់ចំណុចភូមិពោធិ៍ ឃុំបន្ទាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1D-4712 បើកដោយឈ្មោះ ថន ថាន ភេទប្រុស អាយុ២២ឆ្នាំ បានឌុបឈ្មោះ ហេង រីណា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២ ស្នាក់នៅភូមិ សំនយ ឃុំសេនារាជឧត្តមស្រុកព្រះស្តេច ជាមួយគ្នា។ បើកក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាមកដល់ចំណុចខាងលើបានវ៉ាជែងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-2735 អ្នកបើករថយន្ត ឈ្មោះកែវ ពុទ្ធារិត ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មគោល ខេត្តបន្ទាយមានជ័យ រួចធ្លាក់គ្រហុកដួលខ្លួនឯង ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមតំណើររងរបួស
ស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូនឹងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច។ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់