កំពង់ឆ្នាំង៖នារីតែងខ្លួនជាប្រុសម្នាក់ និងជាកម្មការានីរោងចក្រកាត់ដេរបានដាច់ចិត្តលេបថ្នាំពេទ្យអស់ជាច្រើនគ្រាប់ ដើម្បីប៉ុនប៉ងសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្នាក់ឯង ពេលថ្នាំធ្វើទុក្ខក្អួតចង្អោរខ្លាំងទើបមិត្តភ័ក្រដឹងទាន់ ហើយបានដឹកបញ្ជូមកអោយគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត។ករណីប៉ងធ្វើអត្តឃាតនេះ បានដឹងឡើងនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ក្នុងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
កម្មការានីឈ្មោះ អ៊ីម លីម អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលា
ប្អៀរ ជាមិត្តភ័ក្រនារីប៉ងធ្វើអត្តឃាតបាននិយាយអោយដឹងថា៖មិត្តភ័ក្រខ្លួនប៉ងធ្វើអត្តឃាត
មានឈ្មោះ សយ សុរ៉ាគា អាយុ២៩ឆ្នាំ ស្នាក់នៅជាមួយនាងក្នុងផ្ទះជួលនៅភូមិព្រៃខ្មែរ ឯ
ទីលំរបស់នាងនៅក្នុងខេត្តបាត់ដំបងនាងប្រាប់ថាអត់មានម៉ែឪទេ នាងធ្វើការក្នុងរោងចក្រកាត់ដេរតាបារាំង នៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាយូរខែមកហើយ។
នៅព្រឹកថ្ងៃទី២២ ខែតុលា នាងបានទៅធ្វើការក្នុងរោងចក្រជាធម្មតា ប៉ុន្តែនៅថ្ងៃរសៀលនាងនៅដេកក្នុងបន្ទប់តែម្នាក់ឯងអត់ចេញទៅធ្វើការទេ។ លុះដល់ម៉ោង៥និង៣០នាទីល្ងាច ពេលមិត្តភ័ក្រចេញមកពីធ្វើការងារវិញចូលក្នុងបន្ទប់ ក៏បានឃើញនាងក្អួតចង្អោរយ៉ាងខ្លាំងឡើងទន់ខ្លួនរូបកាយស្លេកស្លាំង ទើបដឹងថារូបនាងបានលេបថ្នាំក្រពះពោះវៀនអស់ជាច្រើនគ្រាប់ប៉ុនប៉ងសម្លាប់ខ្លួន មិនថាដឹងនាងមានវិបត្តិរឿងអ្វីនោះទេ។បន្ទាប់មករូបនាងនិងមិត្តភ័ក្របានជួលរ៉ឺម៉កម៉ូតូ ដឹកនាងមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង៦និង៣០នាទីយប់ ដើម្បីអោយគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត។
អ្នកគ្រូនិងលោកគ្រូពេទ្យខេត្ត ក្នុងអាគារសង្គ្រោះបន្ទាន់បានអោយដឹងថា៖សភាពពុលថ្នាំរបស់នាងខ្ទើយមានអាការៈធ្ងន់ធ្ងរ បើមិត្តភ័ក្រគេបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាងតែបន្តិចទៀតនោះ គ្រូពេទ្យពិតជាពិបាកជួយសង្គ្រោះហើយអាចនិងស្លាប់បាន។
ប្រជាពលរដ្ឋដែលចោមរោមមើលនាងខ្ទើយ ពេលគ្រូពេទ្យជួយសង្គ្រោះនោះបាន
និយាយអោយដឹងថា៖នារីៗដែលបានេះវ័យប៉ុណ្ណឹង គ្មានវិបត្តិផ្លូវចិត្តអ្វីក្រៅពីរឿងស្នេហា
ឬខឹងនិងមិត្តភ័ក្រនោះឡើយទើបគិតខ្លីបែបនេះ ស្មានថាការស្លាប់បែបនេះស្រួលទៅឬ..!។
មិត្តភក័ក្រនាងខ្ទើយ សុំអំពាវនាងដល់ក្រុមគ្រួសាររបស់នាង នៅក្នុងខេត្តបាត់ដំបង
បើបានដឹងពីព័ត៌មាននេះហើយ សូមមេត្តាមកជួយមើលនាងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផង ព្រោះថារូបនាងគ្មានអ្នកណាទីពឹងក្រៅពីមិត្តភ័ក្រនោះទេ ប៉ុន្តែពួកនាងជាមិត្តភ័ក្រក៏គ្មានពេលច្រើនសំរាប់កំដរនាងនៅក្នុងមន្ទីរពេទ្យដែរ ដោយមិនអាចបាត់មុខពីក្នុងរោងចក្រកាត់ដេរច្រើនថ្ងៃនោះបានដែរ៕
មតិយោបល់