Post News Media ព័ត៌មានជាតិ ពុទ្ធោ! ទៅដេញ...

ពុទ្ធោ! ទៅដេញក្របីនៅវាលស្រែ បែរជាត្រូវខ្យល់គ ដួលផ្កាប់មុខស្លាប់ទៅវិញ

ពោធិ៍សាត់: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅកណ្តាលវាលស្រែ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សពជនរងគ្រោះមានឈ្មោះ គង់ ឡាដាំង ភេទប្រុស អាយុ៤៩ឆ្នាំ បានស្លាប់ខណ:ដែលទៅដេញក្របីនៅស្រែ ស្រាប់តែផ្កាប់មុខដួលស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕