កោះកុងៈ នារីជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកប្រុសស្រី៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេនិងបក្ខពួកវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតថ្ងៃទី ៣០ខែមករា ឆ្នាំ២០១៩ ចំណុចក្នុងហាង ១ កន្លែង ស្ថិតក្នុងភូមិ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដែលជារបស់ឈ្មោះ រ៉ាត់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ។
ជនសង្ស័យដែលបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិជនរងគ្រោះនោះទី១ឈ្មោះ សួង ស្រីជិ ភេទស្រីត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ទី២ឈ្មោះគុណ សេរីរ័ត្ន ភេទប្រុស
ទី៣ឈ្មោះ ប៊ី ភេទប្រុសទី៤ឈ្មោះក្តី ភេទប្រុសទី៥ឈ្មោះឡុក ភេទប្រុស
ទ្រព្យសម្បត្តិមួយចំនួនដែលខូចខាតមានដូចជា៖ទូរទឹកក ចំនួន០១គ្រឿង-ចានបង្គន់ចំនួន ០១-ទុយោទឹកបង្គន់ចំនួន ០១-ទ្វារ ចំនួន០១សន្លឹកនិងកែវចំនួន ០២។
ក្រោយធ្វើសកម្មភាពរួច ក្រុមនេះបានគេចខ្លួនអស់
នៅពេលទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះ កម្លាំងជំនាញបានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលេី។
បច្ចុប្បន្ន បានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសុំណុំរឿង ចំណែកឯបក្សពួកបង្ក កម្លាំងកំពុងស្រាវជ្រាវ៕

មតិយោបល់