ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចព័ទ្ធចាប់ក្រុមចោរលួចខ្សែភ្លើង ក្នុងផ្ទះប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ!

ភ្នំពេញ: ក្តិបចោរម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចូលក្នុងផ្ទះដែលគេទុកចោរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅគល់ស្ពានអាកាស់ផ្សារដីហុយផ្នែកខាងជើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ហុក ណារិន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរ៉ា ក្នុងសង្កាត់ស្រះចក ខ​ណ្ឌដូនពេញ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថាមុនកើតហេតុឃើញក្រុមជនសង្ស័យ៣នាក់បានកាច់ចង្រឹងបង្អួចចូលទៅផ្ទះដែលគេទុកចោលរួចនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខាងក្នុងទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ មុន​សមត្ថកិច្ចទៅដល់។

ប្រពដដែលបាប្រាប់ថានៅទីតាំងខាងលើម្ចាស់ទុកចោរយូរឆ្នាំហើយមិនឃើញជួសជុលឬក៍ធ្វើអ្វីឡើងដែលជាឪកាសសំរាប់ក្រុមចោរចូលលួចសម្ភារខាងក្នុងអស់ឡើងពាយទៅហើយ
មិនដែលចាប់បានក្រុមចោរខាងលើឡើយទើបតែពេលនេះចាប់បានជាក់ស្តែងម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានចូលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងទីតាំងខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លារង់ចាំបញ្ជូនទៅអធិការខណ្ឌសែនសុខពេលក្រោយ៕

មតិយោបល់