អាមេរិកៈ កងកម្លាំងអាកាសអាមេរិក បាននិយាយថា យន្តហោះស៊ីវិលមួយគ្រឿង បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅឯមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋ Florida ដោយបានសម្លាប់មនុស្ស ៤ នាក់ ដែលជិះនៅលើវានោះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យរបស់មូលដ្ឋានលោក Jasmine Porterfield បាននិយាយថា យន្តហោះ Beechcraft B60 បានធ្លាក់នៅតំបន់ដាច់ស្រយាលមួយ ខណៈដែលកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Destin Executive ដែលមានទីតាំងស្ថិតនៅជុំវិញឈូងសមុទ្រនៃមូលដ្ឋានអាកាស។ ដោយកម្ទេចកម្ទីរបស់វា ត្រូវបានគេរកឃើញនៅក្នុងតំបន់ ដែលមានព្រៃឈើដុះក្រាស់។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ខណៈជនរងគ្រោះទាំងនោះ ពុំទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅទ្បើយទេ៕
មតិយោបល់