សៀមរាបៈ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដោយសារតែកម្លាំង ចម្រុះមួយក្រុមប៉ូលិស កងរាជអាវុធហត្ថ និងកម្លាំង ផ្នែករដ្ឋបាលព្រៃឈើ ខេត្តបានបើប្រតិបត្តិការ ដេញបង្ក្រាប រថយន្តលិច្សស៊ីសមួយគ្រឿង ជារបស់មន្ត្រី កងរាជអាវុធ ហត្ថម្នាក់ ពាក់ស័ក្កិ៤កន្លះជាជំនួយការ ឧត្តមសេនីយ៍ផ្កាយ១ មេប៉េអឹមខេត្តកំពង់ធំដែលពាក់ព័ន្ធទៅ និងសម្មភាព ភាពកាង បទល្មើសខណៈដែលសមត្ថកិច្ច កំពុងប្រតិបត្តិការណ៍ ។
តាមសេចក្តីរាយការបានឲ្យ អង្គភាពព័ត៌មានPost News ដឹងថាមន្ត្រី កងរាជអាវុធហត្ថ ស័ក្កិ៤កន្លះនេះ ត្រូវកម្លាំងសមត្ថកិច្ច ចម្រុះព័ទ្ធដេញ ប្រផាប់ចាប់ប្រភីង តាំងពីរង្វង់មូល បន្ទាយស្រីរហូតដល់ផ្លូវជាតិ លេខ៦ទើបចាប់ខ្លួនបានដោយប្រើ ពេលពេញមួយម៉ោង ពោលគឺតាំងពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ រហូតដល់ម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ពាក់ព័ន្ធទៅនិងករណី បង្ក្រាបខាងលើនេះ នាយសង្កាត់រដ្ឋបាល ព្រៃឈើ បន្ទាយស្រី លោក ម៉ុង ប៊ុនលីម បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានរថយន្តដឹកឈើ ប្រណិតខុសច្បាប់ កំពុងតែ បើកឆ្លងកាត់ស្រុកបន្ទាយស្រីនោះ លោកបានដាក់កម្លាំងភ្លាមៗ ទៅតាមដានមើលក៍បានឃើញ ហើយក៏បានធ្វើការស្ទាក់សួរនាំ។ ភ្លាមៗនោះ ខណៈដែលកំពយងប្រតិបត្តិការ ក៍ស្រាប់តែមានរថយន្តឡិចស៊ី ៤៧០មួយគ្រឿង បានបើកមកកាក់ឈប់ពីមុខមិនឲ្យ រថយន្តសមត្ថកិច្ចពាក់ព័ន្ធ ធ្វើដំណើរ ទៅមុខបាន។ ពេលនោះលោក បានបញ្ជាឲ្យព័ទ្ធចាប់រថយន្តដែលកាង និងរារាំងការ បង្ក្រាបបទល្មើស នោះប្រពេលអស់១ម៉ោងរហូត ទាល់តែបានបង្ក្រាបបាន រួចបញ្ជូនទៅតុលាការភ្លាមៗផងដែរ ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាបាលព្រៃឈើបន្ទាយស្រី បានបញ្ជាក់ថា ជនសង្ស័យ ដែលកាងបទល្មើសឈើនោះមានឈ្មោះ សេង ប៊ុនតេង ភេទប្រុស អាយុ៣៦ឆ្នាំ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ជាមន្ត្រីកងរាជអាវុធ ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកបើករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-9861 ជិះម្នាក់ឯង ។
បើតាមសេចក្តីរាយការណ៏ ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្ត្រីដែលកម្លាំង ចម្រុះឃាត់ខ្លួននេះមាន ឈ្មោះ សេង ប៊ុនតេង ត្រូវបានគេ អះអាងថា ជាជំនួយការលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ប៉ុន្តែពាក់ព័ន្ធការអះអាងជុំវិញ ករណីខាងលើនេះត្រូវបាន លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានប្រាប់ថា ជនសង្ស័យឈ្មោះ សេង ប៊ុនតេង មិនមែនជាជំនួយការ របស់លោកទេ តែលោកបញ្ជាក់ថា បុគ្គលនេះជាប៉េអឹមនៅខេត្តកំពង់ធំ ពិតប្រាកដមែន ហើយបុគ្គលនេះ ធ្វើអ្វីខុស តួនាទីនោះសូមឲ្យអនុវត្តទៅតាមច្បាប់ ។
គួរបញ្ជាក់ផងដែរ ថាចំពោះរថយន្តដឹកឈើ ប្រណិតល្មើសច្បាស់ នោះបាន បើកគេចខ្លួន បាត់ស្រមោល នេះដោយសារតែ មន្ត្រីអាវុធហត្ថនេះ បើក រថយន្តមកកាង ពីមុខរារាំងមិនឲ្យដេញ តាមរថយន្តដឹកឈើនោះ៕
មតិយោបល់