ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តគេពេញទំហឹង របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តរបស់គេពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥នាទី យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលទាំង២នាក់ ត្រូវបានក្រុមសង្រ្គោះបន្ទាន់៧១១ ជួយសង្រ្គោះនិងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីព្យាបាលផងដែរ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់