ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសង្ឃក្លែងក្លាយ៤នាក់ និងអ្នកបើករថយន្តម្នាក់ ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ

ត្បូងឃ្មុំៈ ជនសង្ស័យចំនួន៥នាក់ ក្នុងនោះមាន៤នាក់ជាសង្ឃក្លែងក្លាយ និងម្នាក់ទៀតជាអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ កាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជាតិលេខ៧ ក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនិងឆែកឆេរទៅលើ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2L-0096 រកឃើញមានវត្ថុតាងមួយចំនួនរួមមាន ៖ បាតចំនួន៤, ស្បង់ចីពរលោកចំនួន៤, ឆត្រចំនួន៣ និង (ឆាយគណៈមហា និកាយ)ផងដែរ

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់