កំពង់ស្ពឺៈ រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលិសអាំងទ័រប៉ូលនៃប្រទេសថៃ បានចុះទៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកា តុលាការនៃប្រទេសថៃ ចាប់ជនជាតិថៃ បានបុរស២នាក់ ពីបទឃាតកម្ម ប្លន់សម្លាប់លើស្រ្តីម្នាក់ ជាជនជាតិថៃ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសថៃ គេច មកលាក់ខ្លួនជួលផ្ទះស្នាក់នៅក្នុងភូមិ ឃុំខាងលើ។
ដកហូតបាន ម៉ូតូ២គ្រឿងនិងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
មតិយោបល់