ព័ត៌មានជាតិ

មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ -ដំណើរឆ្ពោះទៅតាមខេត្តបានធ្វើអោយកក្រើកខេត្តកំពង់ធំ

កំពង់ធំ: គោជល់ ដែលជាភេសជ្ជ:ប៉ូវកម្លាំង មានគុណភាពល្អជាងគេ និង លក់ដាច់ជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។ ជាក់ស្តែង ថ្មីៗនេះ គោជល់បាននិងកំពុងរៀបចំមហាព្រឹត្តការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្តដ៏ធំសម្បើម ដែលមិនធ្លាប់មានពីមុនមក ក្នុងខេត្តធំៗចំនួន ៤ ហើយបានបន្តនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមទស្សនាផ្ទាល់ ឬ ទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia) កាលពីថ្ងៃសៅរ៍ ទី ២៧ មេសា ឆ្នាំ ២០១៩។

នេះគឺជាលើកទីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្ដាខេត្តបានទស្សនាផ្ទាល់ កម្មវិធីការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិដ៏អស្ចារ្យ នៅក្នុងខេត្តរបស់ពួកគាត់ ហើយពួកគាត់អាចចូលរួមគាំទ្រកីឡាករគុណខ្មែរ ដែលរស់នៅខេត្តជាមួយពួកគាត់ផ្ទាល់ ក៏ដូចជាទស្សនាការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ លំដាប់កំពូលពីសំណាក់ កំពូលកីឡាករគុណខ្មែរជាច្រើនរូបប្រចាំប្រទេសកម្ពុជា។

អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត មិនមែនជាការប្រកួតប្រដាល់គុណខ្មែរធម្មតានោះទេ គោជល់មានបំណងដ៏អស្ចារ្យមួយក្នុងការស្វែងរកកំពូលកីឡាករគុណខ្មែរប្រចាំខេត្តនីមួយៗ ដែលគោជល់យល់ច្បាស់ថា ជីវិតរបស់ពួកគេកំពុងតែតស៊ូយ៉ាងខ្លាំងក្លា ហើយដល់ពេលវេលា ដែលពួកគាត់ត្រូវបង្ហាញពីស្មារតីតស៊ូ ក្នុងការប្រកួត ដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រទ្បាញ់របស់ពួកគាត់។ ហើយនៅថ្ងៃណាមួយពួកគាត់ អាចនិងមានសមត្ថភាពឈានទៅប្រកួតលើសង្វៀនលំដាប់ពិភពលោកដើម្បីប្រទេសជាតិផងដែរ។

ដោយការទទួលបានជោគជ័យយ៉ាងធំធេង ក្នុង២ខេត្តកន្លងមក គឺខេត្តបាត់ដំបង និងកំពង់ស្ពឺ នេះគឺជាខេត្តទី៣ ដែលមហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត បានមកដល់ខេត្តកំពង់ធំ ហើយក៏កាន់ទទួលបានជោគជ័យជាងលើកមុនទៅទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ ដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស ឃុន ឌីម៉ា និង ឈុត សេរីវ៉ានថង ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញ និងជក់ចិត្ត ក៏ដូចជា ២ប្រកួតផ្សេងទៀត ពីអ្នកតស៊ូគុណខ្មែរគោជល់ (ដំណើរឆ្ពោះទៅតាមខេត្ត)។ ទស្សនិកជនក៏បានរីករាយយ៉ាងក្រៃលែង ជាមួយនិងការប្រគុំតន្រ្តីដ៏អស្ចារ្យពីកំពូលតារាចម្រៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទ:គោជល់ និងកំពូលតារាចម្រៀង សុខ ពិសី។

ជាងនេះទៅទៀត គោជល់ បានបន្ថែមរង្វាន់ជាទឹកប្រាក់ $500 លើសំបកកំប៉ុងថ្មី ដែលមានរូបកំពូល តារាចម្រៀង ខេម។ ប្រសិនបើលោកអ្នកឃើញរូបខេម នៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $500 ភ្លាម។ គោជល់ក៏នៅតែមានរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream និងទឹកប្រាក់ $100 ពីកម្មវិធី “រង្វាន់ពិត ឈ្នះពិត” ពីគោជល់។

មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តលើកទីបួន និងប្រព្រឹត្តទៅ នៅខេត្ដកំពង់ចាម ថ្ងៃទី០៤ ឧសភា ២០១៩។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តកំពង់ចាម ក៏ដូចជា ទូទាំងប្រទេសកម្ពុជា មកទទួលយកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំអស្ចារ្យ ដើម្បីស្វែងរកកំពូលអ្នកតស៊ូគុណខ្មែរប្រចាំប្រទេសកម្ពុជា។ លោកអ្នកនឹងបានទស្សនាការប្រកួតដ៏ជក់ចិត្ត ដែលលោកអ្នកទន្ទឹងរង់ចាំពីកំពូលកីឡាករគុណខ្មែរ ឡុង សំណាង និង រឿន សោភណ័្ឌ និងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត។

សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។ ជួបគ្នានៅសាលាបឋមសិក្សាស្ពឺ “ក” ស្រុកចម្ការលើ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី០៤ ឧសភា ចាប់ពីម៉ោង ៥ ល្ងាច ដល់ ម៉ោង ៨ យប់។
កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះ នឹងឈ្នះការប្រកួតនៅខេត្តកំពង់ចាម ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូល តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយ: Facebook Page របស់គោជល់៖ //www.facebook.com/redbullcambodia/

មតិយោបល់