បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តឡង់គ្រីស័រ បុកគោយន្តកន្រ្តៃពីក្រោយ បើកបរទិសដៅពីទិសខាងជើងទៅត្បូងស្របទិសគ្នា បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់និងរបួសធ្ងន់បុរសម្នាក់
នៅលើផ្លូវជាតិលេខ៥៨A ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មូលហេតុ រថយន្តបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនពី កន្លែងកើតហេតុបាត់ បន្សល់ទុកតែវត្ថុតាងរថយន្តនៅនឹងកន្លែងកើត៕
ព័ត៌មានជាតិ
មតិយោបល់