ព័ត៌មានជាតិ

ករណីហិង្សារវាងក្រុមក្មេងស្ទេវ និងអ្នកបើករថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់អធ្រាត្រ

ភ្នំពេញៈ កាលពីវេលាម៉ោង១ និង១០នាទីយប់ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាមួយ បង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់អធ្រាត្រ រវាងម្ចាស់រថយន្ត និងក្រុមក្មេងស្ទាវ បណ្តាលឲ្យយុវជនម្នាក់ ត្រូវគេវៃរងរបួសយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវ២៤៥កែង និងផ្លូវ៩៥ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

យោងតាមសម្តីខាងម្ចាស់រថយន្ត បានឲ្យបានដឹងថា មុនពេលកើតហេតុ គាត់បានជិះឡានចេញពីកោះពេជ្រ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ជិតរង្វង់មូលវិមានឯករាជ្យ ក៏មានក្មេងស្ទាវប្រុសស្រីមួយក្រុម ជិះម៉ូតូបួនគ្រឿងជិះ នៅមុខរថយន្តរបស់គាត់ គាត់ក៏ស៊ីផ្លេហើយបើកកញ្ចក់ និងប្រាប់ទៅក្មេងស្ទាវថា ឲ្យជិះគានបន្តិចទៅប្រយ័ត្នរថយន្តកៀរ ស្រាប់តែក្មេងស្ទាវនោះ មិនត្រឹមមិនស្តាប់ទេ ថែមទាំងជេរម្ចាស់រថយន្តទៀត ទើបម្ចាស់ក៏ជេរទៅវិញ បង្កឲ្យមានការឈ្លោះប្រកែកគ្នា ធ្វើឲ្យមានការប្រើអំពើហិង្សា ដាក់គ្នាមគឺក្រុមក្មេងស្ទាវបានយកដុំថ្ម មកគុបកញ្ចក់ឡានផ្នែកខាងក្រោយ នៃរថយន្តបណ្តាលឲ្យបែកខ្ទេចខ្ទី ហើយក្រុមក្មេងស្ទាវនោះ ក៏បានជិះរត់ក៏ត្រូវរថយន្តដេញ តាមពីរក្រោយរហូត ដ៏ស្តុបបូកគោ ក៏ឃាត់បាននៅនិងកន្លែង ត្រូវម្ចាស់រថយន្តវ៉ៃយ៉ាងទ្រោមខ្លួនតែម្តង។

បញ្ជាក់ក្រុមក្មេងស្ទាវ ដែលជាជនបង្កជិះម៉ូតូម៉ាក HONDA Dream ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1T-4331 រីឯរថយន្តរងគ្រោះម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-4842។

ក្រោយកើតហេតុសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ ដើម្បីនាំជនបង្ក និងជនរងគ្រោះ ទៅសាកសួរបន្ថែម នៅឯប៉ុស្តិ៍ចាក់តុមុខ រីឯម៉ូតូ និងរថយន្តសមត្ថកិច្ច បានយកមករក្សាទុកនៅឯប៉ុស្តិ៍​ ដើម្បីរងចាំការដោះស្រាយ នៅពេលក្រោយ៕

មតិយោបល់