ព័ត៌មានជាតិ

មន្រ្តីនគរបាល និង បុគ្គលិកធានាគាម្នាក់ត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទូរសព្វ័ដៃ និងកាបូប

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងសម្ថិតកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទ័ដៃ និងកាបូបប្រាក់កាលពីវេលាម៉ោងម៉ោង២១
និង៣០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងទុកម៉ូតូ ផ្ទះជួលលេខ២៥៣ ក្រុម១០ ផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ ខាងលើ ឈ្មោះ សៀន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រព្រាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះ
ទី១ឈ្មោះ ឆន ប៊ុនណាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៣៣៦ ភូមិ៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​
ទី ២ឈ្មោះ សន សីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាការ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១០១១ ក្រុម១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។
សម្ភារៈបាត់បង់ ៖ អត្តសញ្ញាណប័ណ្ណ០១សន្លឹក ទូរសព្ទ័ដៃចំនួន០១គ្រឿងម៉ាក0PPO ទូរសព្ទ័ដៃម៉ាកអាយហ្វូន០១គ្រឿង កាបូបដៃចំនួន០១ ។
សម្ភារៈបន្សល់ទុក ៖ កាបូបដៃចំនួន០១ កាតវីងចំនួន០១ ប័ណ្ណបើកបរចំនួន០១ និងអត្តសញ្ញាណប័ណ្ណចំនួន០១ ។

តាមប្រភពព័ត៌មានឲ្យដឹងថានៅ មុនពេលកើតហេតុជនរងគ្រោះកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៤ បានដេកនៅចំណុចកើតហេតុងខាងលើ ជនរងគ្រោះ បានក្រោកពីដេកស្រាប់តែបាត់សម្ភារៈរបស់ខ្លួន ហើយពេលនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីរួចហើយជនរងគ្រោះក៏បានមក
បើកកាមេរ៉ាសុវត្ថិភាពមើល ស្រាប់តែឃើញមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកសម្ភារៈរបស់ខ្លួន ។

រហូតមកដល់ថ្ងៃ០៥ ខែមករា ឆ្នាំ២០១៩ នៅ វេលាម៉ោងប្រហែល២១ និង៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព កំពុងឈរនៅចំណុចតាមផ្លូវ២៧១ សង្កាត់ទឹកថ្លា ក៍បានឃាត់នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

មតិយោបល់