ភ្នំពេញៈ បុរសម្នាក់បែកថ្នាំ ដែលបង្កការភ្ញាក់ផ្អើលនៅ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក នាពេលនេះ បានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីសមត្ថកិច្ចបញ្ជូន ទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់ដែលបែកថ្នាំ ដែលបង្កការអុកឡុកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ កន្លងមកនេះ បានស្លាប់បាត់បង់ ជីវិតហើយ។
ក្រោយពីរូបគេបានប្រើគ្រឿងញៀនច្រើនហួសកម្រិត បែកថ្នាំបង្កការអុលឡុកអ្នកដំណើរតាមផ្លូវ ហើយ ត្រូវបានកម្លាំងមានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយដោយឃើញ អាការៈមិនស្រួល ក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី បានបន្តិចក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។
ក្រោយពេលកើតហេតុ សពបុរសខាងលើ ក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីតែម្តង៕
មតិយោបល់