កណ្តាលៈជនសង្ស័យម្នាក់បានឡើងទៅកាប់បុរសវ័យចំណាស់ម្នាក់ដល់លើផ្ទះចំនួន៣ពូថៅរួចចុះមកដេកក្រោមផ្ទះជនរងគ្រោះធ្វើមិនដឹងត្រូបបានប៉ូលិសឃាត់ខ្លួន។
ករណីប៉ុនប៉ងឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទីចំណុចលើផ្ទះជនរងគ្រោះ ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅសព្វថ្ងៃភូមិ-ឃុំកើតហេតុ (រងរបួសចំលើក្បាលផ្នែកខាងមុខ ១កន្លែង របួសគុម្ពត្រចៀកខាងឆ្វេង១កន្លែងនិងជង្គង់ខាងស្ដាំ១កន្លែង)។
ជនសង្សយ័ឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យកមានពូថៅដងឈើ ០១ ។
សភាពនៃរឿងហេតុ៖មុនពេលកើតហេតុជនរងគ្រោះបានទៅលាងឆ្នាំង ដើម្បីដាក់ដាំបាយ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះអុល សំអ៊ាន់ បានដើរឡើងទៅលើផ្ទះរបស់ជនរងគ្រោះ ក្នុងភាពស្រវឹងស្រាដោយកាន់ពូថៅជាប់នៅនឹងដៃភ្លាមនោះជនសង្ស័យបានកាប់ទៅលើជនរងគ្រោះ ចំនួន៣ ពូថៅ ត្រូវចំលើក្បាលផ្នែកខាងមុខ១ពូថៅ ត្រូវចំគុម្ពត្រចៀកខាងឆ្វេង១ពូថៅ និងត្រូវចំជង្គង់ខាងស្ដាំ១ ពូថៅ បណ្ដាលឲ្យរយះ ហូរឈាម បន្ទាប់មកជនសង្ស័យ ក៏ដើរទៅដេកនៅលើអង្រឹងក្រោមផ្ទះរបស់ជនរងគ្រោះ ។ លុះដល់វេលាម៉ោង១៧និង០០នាទីឈ្មោះ យី យន ដែលត្រូវជា
សាច់ញាតិជនសង្ស័យ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកពូថៅទៅកាប់លើជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់