ភ្នំពេញៈ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន។ ថ្ងៃនេះផងដែរ កាលពីឆ្នាំ២០០៩ មិត្តហ្វូនបានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងប្រតិបត្តិការរយៈពេល១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចម្បង។

ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រ និងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង ៩លាននាក់ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ជាចុងក្រោយ ទាំងអស់នេះ គឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង ៣០០០នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតានៃការចូលរួមចំណែក ដែលធ្វើឲ្យមិត្តហ្វូនទទួលបានជោគជ័យដូចពេលនេះ។
រហូតមកដល់ឆ្នាំ២០២០នេះ មិត្តហ្វូនបានបំពេញនូវបេសកកម្មយ៉ាងពេញលេញនិងល្អបំផុត ដោយបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ជាមួយនឹងស្ថានីយ៍ផ្សាយសេវា ជាង ១១០០០ អង់តែន នៃច្ចេកវិទ្យា 2G, 3G, 4G, 4.5G និងបន្ថែមនូវបច្ចេកវិទ្យា 5Gឆាប់ៗ; 23,000គីឡូម៉ែត កាបអុបទិចគ្របដណ្តប់គ្រប់ទីកន្លែងនៃព្រះរាជាណាចក្រ រូមបញ្ចូលទាំងការតភ្ជាប់តំបន់ដាច់ស្រយាលផងដែរ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់ពហុសេវានៅក្នុងប្រទេស ដោយបានផ្គត់ផ្គង់នូវគ្រប់សេវាកម្មទូរស័ព្ទគ្រប់លំដាប់ថ្នាក់ដូចជា សេវាអ៊ីនធឺណិតអចល័ត សេវាកម្ម Leased Line ក្នុងស្រុក-ក្រៅស្រុក ePayment (អ៊ី-ម៉ាន់នី) និង ICT Solutions ផងដែរ។ មិត្តហ្វូនផ្ទាល់ បានបង្កើតនូវរបកគំហើញទីផ្សារទូរគមនាគមន៍ ដោយបាននាំយកនូវសេវាអ៊ីនធឺណិត និងទូរគមនាគមន៍ទៅកាន់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ហើយលើសពីនោះទៀតមិត្តហ្វូន បានចូលរួមចំណែកលុបបំបាត់នូវភាពខុសឆ្ងាយពីគ្នា នៃលក្ខខណ្ឌជីវិត រវាងអ្នកនៅជនបទនិងអ្នកទីក្រុង ព្រមទាំងបានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅកាន់កម្រិតថ្មីទៀតផងដែរ។
ជាមួយទស្សន:វិស័យ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីថ្ងៃដំណើរការសេវាកម្មដំបូងរបស់ខ្លួន មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេ ដែលតែងតែចូលរួម ចំណែកក្នុងកិច្ចការសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Activities) ដើម្បីធ្វើឲប្រសើរឡើងនូវលក្ខខណ្ឌជីវិត សុខមាលភាព ការអប់រំប្រជាជន ជាពិសេសការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃទៅកាន់សាលារៀនជិត១៥០០កន្លែង ក្នុងរយ:ពេល៥ឆ្នាំមកនេះ ហើយក៍បានកំពុងឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន” ដើម្បីជួយស្វែងរកអ្នកបាត់បង់សាច់ញាតិ ក្នុងសម័យសង្គ្រាមជាង១០០គ្រួសារ បន្តឧបត្ថម្ភការព្យាបាលវះកាត់ សម្រាប់កុមារក្រីក្រជាង ៤៧២នាក់ ផ្គត់ផ្គង់អ៊ីនធឺណិតសម្រាប់អង្គការ Cambodia Research Education Network (CamREN) រៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ និងការរៀបចំកម្មវិធី Munny Care ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ សម្ភារៈសិក្សាទៅកាន់សាលារៀន សម្រាប់សិស្សក្រីក្រផងដែរ… សរុបថវិការដែលមិត្តហ្វូន បានចូលរួមចំណែក ក្នុងកិច្ចការជួយសង្គម រហូតមកដល់បច្ចុប្បន្ននេះ បានកើនឡើងប្រមាណជា ៨៥លានដុល្លារ។ ក្រៅពីនោះផងដែរ មិត្តហ្វូនបានផ្តល់ការងារ ជាមួយប្រាក់ចំណូលថេរ ផ្តល់លក្ខខណ្ឌជីវិត សម្រាប់បុគ្គលិកមិត្តហ្វូន៣០០០នាក់ និងជាង៣ម៉ឺនគ្រួសារ។
ចាប់ពីឆ្នាំ២០២០នេះតទៅ ដើម្បីអោយសមស្របជាមួយឧស្សាហកម្ម 4.0 មិត្តហ្វូនបានប្តេជ្ញាពាំនាំ យកនូវបច្ចកវិទ្យាថ្មីៗរួម ជាមួយសេវាកម្មថ្មីៗ ជួនគ្រប់អង្គភាព អាជីវកម្ម គ្រួសារ និងអ្នកគ្រប់គ្នា រួមទាំងបច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុងឆ្លាតវៃ, ដំណោះស្រាយ e-government បច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្ម និងសហគមន៍ទាំងអស់ ដើម្បីបំពេញបេសកម្មរបស់ខ្លួនជាក្រុមហ៊ុន កសាងយុគសម័យបច្ចេកវិទ្យា៕
នៅក្នុងឱកាសខួបគម្រប់១១ឆ្នាំនេះផងដែរ មិត្តហ្វូនបានផ្តល់ជួនអតិថិជនទាំងអស់ ជាមូយនឹងកម្មវិធីព្រមទាំងអត្ថប្រយាជន៍ពិសេសៗដូចជា៖ ទទួលបានពិន្ទុបីដងសំរាប់អតិថិជន Metfone+ នៅពេលបញ្ចូលលុយ ដើម្បីប្តូរជាកាដូរាប់លាន ពីដៃគូរសហការរបស់មិត្តហ្វូនជាង២០០កន្លែងទូទាំងប្រទេស និង ហ្គេមកងបង្វិលជាមូយឱកាសឈ្នះរង្វាន់រហូតដល់ ៦០០០ដុល្លា។
សម្រាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន fb.com/metfone.closer រឺហៅទៅកាន់លេខ ១៧៧៧៕


មតិយោបល់