ព័ត៌មានជាតិ

ខឹងខុសខឹងខាត! បុរសម្នាក់ផ្ទុះហិង្សាក្នុងគ្រួសារ ត្រូវប៉ូលិសឃាត់ខ្លួន

ប៉ៃលិនៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអំពើហិង្សាក្នុងគ្រួសារមួយកើតឡើង ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ​ គឹម​ មិថុនា ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ សុទ្ធ ញី ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាម្ដាយ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងករណីនេះបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនដូចជាទូកញ្ចក់ចំនួន២ ទ្វារបន្ទប់១ និងដកហូត​ពូថៅបាន ១ ដែលជនបង្កប្រើក្នុងករណីខាងលើ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់