អាមេរិក: នៅមុននេះបន្តិច លោកស្រី Pat Summitt ដែលជាគ្រូបង្វឹកកីឡាបាល់បោះ (Basketball) នៅរដ្ឋ tennessee សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ នៅក្នុងវ័យ ៦៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦នេះ។
លោកស្រី Pat Summitt គឺជាកីឡាករបាល់បោះដ៏ឆ្នើមម្នាក់ដែលទទួលបានជ័យជំនះការប្រកួតមិត្តភាពកីឡាបាល់បោះថ្នាក់ជាតិនៅឯសាលកវិទ្យាល័យ Tennessee ហើយលោកស្រីក៏ជាគ្រូបង្វឹកផ្នែកកីឡាបាល់បោះដែលបានបង្ហាត់បង្រៀននៅតាមមហាវិទ្យាផងដែរ។
លោកស្រី Summitt នៅវ័យ ៥៩ឆ្នាំ លោកស្រីបានលាឈប់បន្ទាប់ពីបានទទួលជ័យជម្នះចំនួន ១.០៩៨លើក និងនៅក្នុងរដូវកាលចំនួន ៣៩ដង នៅក្នុងរដ្ឋ Tennessee នៅខែមេសា ឆ្នាំ២០១២ ហើយមួយឆ្នាំបន្ទាប់ពីលោកស្រីបានចាប់ផ្តើមដំបូងមានជំងឺអាល់ហ្សៃមឺ (បាត់ការចងចាំ)។
ជាងបួនទសវត្សរ៍លោកស្រី Summitt ជួយកែប្រែកីឡាបាល់បោះមហាវិទ្យាល័យរបស់ស្ត្រីពីកីឡាមិនអើពើរបស់សមាគមកីឡាជាតិ National Collegiate Athletic បានទាក់ទាញទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ ដោយរកចំណូលបានជាង ១លានដុល្លារក្នុងមួយឆ្នាំ ដែលគ្រូបង្វឹករូបនេះទទួលបានជោគជ័យបំផុតរបស់ខ្លួន៕
មតិយោបល់