ទួរគី: នៅទីបំផុតប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានត្រៀមខ្លួនជាស្រេចដើម្បីបង់សំណងដល់រុស្ស៊ី ដែលទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីដោយអចេតនា នៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នៅទី២៨ ខែមិថុនា ឆ្នាំ២០១៦។
កាលពីថ្ងៃចន្ទម្សិលមិញនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានឱ្យដឹងថា លោកប្រធានាធិបតីទួរគី បានផ្ញើសារសុំអភ័យទោសរបស់លោកទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចំពោះការស្លាប់អាកាសយានិករុស្ស៊ីដែលបានសម្តែងការត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី។
សូមជម្រាបថា យន្តហោះចម្បាំងប្រភេទ Su-24 របស់រុស្ស៊ី ត្រូវបានកងទ័ពទួរគីបានបាញ់ទម្លាក់នៅជិតព្រំដែនប្រទេសស៊ីរី នៅក្នុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS តាមដែនអាកាស ដែលកងទ័ពទួរគឺបានអះអាងថា យន្តហោះរុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន៕
មតិយោបល់