ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ពាក់ព័ន្ធជាមួយនូវសារធាតុញៀន

សៀមរាប: កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង កងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ១៣នាក់ ពាក់ព័ន្ធជាមួយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ២.៣៥ក្រាម, ០២. ទូរស័ព្ទដៃ ចំនួន១១គ្រឿង, ០៣. ម៉ូតូចំនួន ០២គ្រឿង, ០៤. ដាវចំនួន០២ដើម។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ កំពុងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់