ភ្នំពេញៈ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យមួយនៅ ក្នុងខណ្ឌព្រែកព្នៅបន្ទាប់ពីជនរងគ្រោះខាងលើឈរស៊ីញ៉ូរថយន្តស្ទូច១គ្រឿង ដែលបានបើករយែថយក្រោយដើម្បីស្ទូចទំនិញ ចេញពីក្នុងទូរថយន្តដឹកកុងតឺន័រ១គ្រឿងទៅដាក់ចូលក្នុងរថយន្តកុងតឺន័រ១គ្រឿងផ្សេងទៀត ហើយខណៈនោះក៏ត្រូវបានរថយន្ត ស្ទូចនោះជ្រុលទៅបុកគាបផ្ទុបជាមួយរថយន្តកុងតឺន័រនោះបង្កឲ្យគ្រោះថ្នាក់តែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ១០១៩ ភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់នោះឈ្មោះ វង់ វ៉ា អាយុ៤៥ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តស្ទូចបង្កហេតុ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2814 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ព្រោះបានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តដឹកកុងតឺន័រដែលផ្ទុកទំនិញនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-5828 ហើយទំនិញនៅក្នុងរថយន្តនេះ ត្រូវបានស្ទូចចេញដាក់ទៅក្នុងរថយន្តដឹកកុងតឺន័រមួយទៀត ពាក់ស្លាកលេខ ភ្នំពេញព្រះសីហនុ3A-1483 ហើយអ្នកបើកបរសុទ្ធតែមិនត្រូវបានស្គាល់ឈ្មោះឡើយ។
នៅមុនពេលកើតហេតុគេត្រូវផ្ទេរទំនិញ ចេញពីរថយន្តដឹងកុងតឺន័រមួយទៅដាក់នៅក្នុងរថយន្តកុងតឺន័រមួយទៀត ហើយបានយករថយន្តស្ទូចខាងលើនោះទៅស្ទួចទំនិញ លុះពេលទៅដល់រថយន្តស្ទូចបានបើកថយក្រោយ ចំណែកបុរសរងគ្រោះបានឈរស៊ីញ៉ូរថយន្ត ស្រាប់តែត្រូវបានរថយន្តស្ទូចនោះ ជ្រុលទៅបុកផ្ទុបជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេកមិនអាចសង្គ្រោះបានក៏បានស្លាប់តែម្ដង ចំណែករថយន្ត ត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
https://youtu.be/Ck-e-ZrYaWE
មតិយោបល់