ព័ត៌មានជាតិ

រ៉ឺម៉កប៉ះគ្នាជាមួយរថយន្តក្រុមហ៊ុនDHL និងម៉ូតូ បញ្ចប់រឿងត្រឹម៤០ដុល្លារ

ភ្នំពេញៈ រ៉ឺម៉កមួយគ្រឿង បានប៉ះម៉ូតូហើយកាងរ៉ឺម៉ក បន្តទៅបុករថយន្តរបស់ក្រុមហ៊ុនDHL បណ្តាលឲ្យរងការខូចខាត ចរចារសម្របសម្រួលគ្នា បញ្ចប់ត្រឹមសំណង៤០ដុល្លារ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រ៉ឺម៉ក ពណ៌ខៀវ គ្មានស្លាកលេខ។ ចំណែករថយន្តរបស់ក្រុមហ៊ុនDHL ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-4550។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានបើកតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងនិងរ៉ឺម៉កបង្ក១គ្រឿង បើកពីជើងទៅត្បូងតាមផ្លូវតែមួយ បានជ្រុលប៉ះម៉ូតូរួចក៏បន្តមកប៉ះរថយន្តរបស់ក្រុមហ៊ុនDHL បណ្តាលឲ្យកំពិតទ្វារមុខផ្នែកខាងស្តាំបង្កឲ្យកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានទៅដល់វាស់វែងយករថយន្តអែបខាងផ្លួវរួចភាគីពាក់ព័ន្ធសម្រួលគ្នាបញ្ចប់រឿងដោយខាងរ៉ឺម៉កជួយចេញថ្លៃខូចខាតទៅរថយន្តក្រុមហ៊ុនDHL ចំនួន៣០ដុល្លារ និងខាងម៉ូតូរងគ្រោះចំនួន១០ដុល្លារ បញ្ចប់រឿងតែម្តង៕

មតិយោបល់