ព័ត៌មានអន្តរជាតិ

សង្គ្រាមស៊ីរី៖ អ៊ីរ៉ង់ អំពាវនាវឲ្យបើកការវាយលុក បោសសម្អាតពួកឧទ្ទាមនៅខេត្ត Idlib

ស៊ីរីៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា ក្រុមប្រដាប់អាវុធ ត្រូវតែប្រតិបត្តិការបោសសម្អាតតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាមចុងក្រោយក្នុងខេត្ត Idlib ស្ថិតនៅភាគពាយ័ព្យប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក Zarif បានធ្វើការកត់សម្គាល់យ៉ាងដូច្នោះ កាលពីថ្ងៃច័ន្ទអំទ្បុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីដាម៉ាស ដែលជាកន្លែងលោកបានទៅដល់ ហើយជួបពិភាក្សា ជាមួយក្រុមមន្ត្រីរដ្ឋាភិបាលស៊ីរី។

ដូចការគ្រោងទុកមន្ត្រីកាទូតជាន់ខ្ពស់រូបនេះ ក៏បានជួបពិភាក្សា ជាមួយប្រធានាធិបតីលោក Bashar al-Assad និងនាយករដ្ឋមន្ត្រីលោក Imad Khamis ផងដែរស្តីពីទំនាក់ទំនងទ្វេភាគី និងការវិវត្តន៍ចុងក្រោយ នៅក្នុងសង្គ្រាមដ៏យូរអង្វែងរបស់ស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន Fars ដកស្រង់សម្ដីលោក Zarif បាននិយាយថា ទឹកដីទាំងអស់របស់ស៊ីរី ត្រូវតែទទួលបានការការពារ ហើយរាល់និកាយ និងក្រុមពាក់ព័ន្ធទាំងអស់ គួរតែចាប់ផ្ដើមស្តារស្ថានការណ៍ឲ្យប្រសើរទ្បើងវិញ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីឲ្យអ្នកដែលផ្លាស់ទីលំនៅ អាចត្រទ្បប់ទៅជួបគ្រួសាររបស់ពួកគេវិញ៕

មតិយោបល់