កំពង់ស្ពឺៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា នៅចំណុចកោះរុន ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បង្កឡើងដោយជនសង្ស័យឈ្មោះ ចិន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងឈ្មោះ ចិន សាត ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ អ្នកទាំង២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើឈ្មោះ កឹម ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិ ឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់។
ជនរងគ្រោះបានបញ្ជូនទៅពេទ្យខេត្តកំពង់ស្ពឺ ឯជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់។លុះនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន៕
មតិយោបល់