ព័ត៌មានជាតិ

ផ្លោះរបង ភ្លាត់ស្នៀត ជង់ពោះស្លាប់

ភ្នំពេញ: បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោតជាប់ពោះទៅនឹងចម្រឹងរបងផ្ទះប្រជាពលរដ្ឋ ទាំងក្បាលសំយុងចុះក្រោម បង្កឲ្យមានការភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង៦និង៣០ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិរោចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លាប់នេះ គេពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចជាជនសង្ស័យប៉ុនប៉ងផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅផ្ទះចំណុចកើតហេតុខាងលើដោយធ្វើសកម្មភាពផ្លោះរបង ហើយភ្លាត់ស្នៀត រអិលជើង បណ្តាលឲ្យជង់នឹងចម្រឹងដែកស្រួចរបងផ្ទះស្លាប់ តែមិនទាន់ដឹងថាស្លាប់តាំងតែពីម៉ោងប៉ុន្មាននោះឡើយទេ។

តែបើការបញ្ជាក់បីប្រជាពលរដ្ឋបានអះអាងថា បុរសដែលស្លាប់ខាងលើនេះ មុនពេលកើតហេតុ គេបានឃើញរត់នៅលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយ ស្រាប់តែជាន់ចំទបង្ហូរទឹកក៏បណ្តាលឲ្យផុងធ្លាក់ចំរបងដោតជាប់ពោះស្លាប់តែម្តង ហើយប្រជាពលរដ្ឋបានបន្តថា អ្នកស្លាប់នេះ សង្ស័យជាក្មេងបែកថ្នាំ។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

ផ្លោះរបង ភ្លាត់ស្នៀត ជង់ពោះស្លាប់

ផ្លោះរបង ភ្លាត់ស្នៀត ជង់ពោះស្លាប់

ផ្លោះរបង ភ្លាត់ស្នៀត ជង់ពោះស្លាប់

ផ្លោះរបង ភ្លាត់ស្នៀត ជង់ពោះស្លាប់

មតិយោបល់