Post News Media ព័ត៌មានជាតិ ​ឃាត់ខ្លួនក្រ...

​ឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន៨នាក់ ក្នុងបន្ទប់ខារ៉ាអូខេរ៉ូម នៅក្រុងបានលុង! ​

រតនគិរី: កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ​កម្លាំងជំនាញ​ចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ​បន្ទប់ខារ៉ាអូខេរ៉ូម ​នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ​៨នាក់ ក្នុងនោះស្រី​២នាក់។

ក្នុងនោះដកហូតបានវត្ថុតាង​រួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​៤កញ្ចប់ទម្ងន់ ៥,៧៦ក្រាម, ទូរស័ព្ទ៤គ្រឿង ,ថង់សម្រាប់ច្រកថ្នាំ និងសម្ភារ:មួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕