កំពង់ចាមៈ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៧នាក់រងរបួស នៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពងចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាកស៊ើប ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2F-5487 បើកបរដោយឈ្មោះ លន់ ប៊ុនឈាង ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាកគា ពាក់ស្លាកលេខ ភ្នំពេញ 2S-3164 បើកបរដោយឈ្មោះព្រឿង ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកច្រាសទិសពីកើតទៅលិច បន្ទាប់នោះក៏បុកជាមួយរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ 2AT-3362 អ្នកបើកបរមិនស្គាល់ បើកពីកើតទៅលិចបុករថយន្តម៉ាកគា បន្តទៀតតែម្តង។
ករណីនេះបណ្តាលឲ្យរបួសមនុស្ស៧នាក់ ក្នុងនោះមានប្រុស៤នាក់ និងខូចរថយន្ត៣គ្រឿង តែលក្ខណៈធ្ងន់២គ្រឿង។ ចំណែកមូលហេតុ បណ្តាលមកពីរថយន្តម៉ាកស៊ើប បែកកង់រេចង្កូតឆ្លងគន្លងផ្លូវ ទើបបុកគ្នាតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់