កំពតៈ មានករណីអគ្គិភ័យឆាបឆេះព្រៃមួយកន្លែងដែលបណ្តាលឲ្យបុរសវ័យចំណាស់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ស្ថិតនៅនៅភូមិប្រិយពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បណ្តាលអោយស្លាប់ប្រជាពលរដ្ធម្នាក់ឈ្មោះសូរ ផន ប្រុសអាយុ៧៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
តាមមូលហេតុនេះជាទំលាប់គាត់ទៅចាំចំការស្វាយអោយកូនរបស់គាត់រាល់ថ្ងៃ។នៅពេលឆេះព្រៃនោះផុតអ្នកជិតខាងឆ្ងល់មិនឃើញជនរងគ្រោះក៍បា្រប់កូនចៅមកដើររកក៍បានប្រទះឃើញស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពរួចរាល់ឃើញថាមិនមានពាក់ពន្ធ័អី្វទេទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់