ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿង បើកបុករថយន្តរ៉េងរ៉ូវើពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តធុនធំមួយគ្រឿង មិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តរ៉េងរ៉ូវើ បម្រុងបត់ឆ្វេងដៃ ឆ្លងផ្លូវពីក្រោយរងការខូចខាត់យ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំភូមិអន្លង់ក្ងាន​ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាករ៉េងរូវើ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-1088 បើកបរដោយបុរសម្នាក់ រួមដំណើរនិងប្រុសស្រីពីរនាក់ទៀត ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដលចំណុចកើតហេតុ បានស៊ីញូបម្រុងបត់ឆ្វេងដៃ ខណ:នោះក៏មានរថយន្តធុនធំមួយគ្រឿង ម៉ាកHINO ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 3B-3849 បើកបរដោយបុរសម្នាក់ មកពីក្រោយបុករថយន្តរ៉េងរ៉ូវើពេញទំហឹង បណ្ដាលឲ្យ ការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់