ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីរ៉ាក់ បើកការបាញ់ប្រហារថ្ងៃទីបី ក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Basra

អ៊ីរ៉ាក់ៈ មួយថ្ងៃបន្ទាប់ពីមនុស្ស ៦ នាក់ ត្រូវបានសម្លាប់នៅភាគខាងជើងទីក្រុង Basra របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានបាតុកម្មដោយហិង្សា ទាក់ទងនឹងកម្សោយ ឬភាពធូរលង់ទៅលើការគ្រប់គ្រងរបស់រដ្ឋាភិបាល បានធ្វើឲ្យកងកម្លាំងសន្តិសុខ បន្តបើកការបាញ់ប្រហារ នៅក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមអ្នកតវ៉ានៅទីក្រុង Basra បានប្រាប់ភ្នាក់ងារ Aljazeera កាលពីថ្ងៃពុធថា គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានវាយប្រហារដោយកងកម្លាំងសន្ដិសុខ ទៅលើក្រុមបាតុកររាប់រយនាក់ ដែលស្ថិតនៅខាងក្រៅទីស្នាក់ការរបស់រដ្ឋាភិបាល ក្នុងខេត្តមួយដែលសម្បូរដោយប្រេង។

យ៉ាងហោចណាស់បាតុករម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានបុកក្បាល ដោយកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក។ ដោយទ្បែកមន្រ្តីកងទ័ពម្នាក់ បាននិយាយថា បំរាមគោចរមួយយប់ ត្រូវបានគេដាក់ ហើយកងកម្លាំងសន្តិសុខជាច្រើន ត្រូវបានដាក់ពង្រាយបន្ថែមទៀតនៅក្នុងទីក្រុង ដែលកំពុងតែកើតភាពចលាចល។

សូមជំរាបថា បាតុកម្មហិង្សា នៅទីក្រុង Basra និងតំបន់ជុំវិញ បានកើតទ្បើងក្រោមបទចោទប្រកាន់ទៅលើកម្សោយ នៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលបានធ្វើឲ្យអ៊ីរ៉ាក់រង្គោះរង្គើ ចាប់តាំងពីដើមខែកក្កដាកន្លងមក៕

មតិយោបល់