ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងបានកំពិតទ្វារខាងក្រោយម្ខាងរងការខូចខាតយ៉ាងដំណំ ខណៈដែលបើកបរដោយខ្វះការ ប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវបំបែកជា ៤ ហើយទៅកៀរជាមួយនិងរថយន្តម៉ាកសាំយ៉ុង១២កៅអីមួយគ្រឿងនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង ៤៥នាទីព្រឹក ថ្ងៃទី ០៦ ខែកញ្ញ ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក សាំយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4812 មួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវបំបែកជា ៤នោះ ក៏ស្រាប់តែមានរថយន្តម៉ាក GREAT WALL ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AJ-0070 ដែលបើកបរដោយបុរសវ័យក្មេងម្នាក់កៀររថយន្តសាំយ៉ុង ខាងមុខ បណ្តាលឲ្យឆ្កូតកំពិតទ្វារក្រោយរងការខូចខាតខ្លួនឯងតែម្តង។
ក្រោយពេលកើតហេតុភ្លាមកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែងរកខុសត្រូវ ហើយយករថយន្ត ទាំង២គ្រឿងទៅដាក់លើចិញ្ចើមផ្លូវហើយឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នា ដោយមនោសញ្ចេតនាម្ចាស់រថយន្តម៉ាកសាំយ៉ុង១២កៅអី ជួយចេញថ្លៃជួសជុលចំនួន ៧០ដុល្លារទៅឲ្យភាគីខាងរថយន្តម៉ាក GREAT WALL ជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕
មតិយោបល់