ព័ត៌មានជាតិ

អាមេរិក គុយបា​បញ្ចប់​គំនុំ​ចាស់​ជាង​៥០​ឆ្នាំ បើក​ទំព័រ​ប្រវត្ដិសាស្ដ្រ​ថ្មី​

​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ចេញ​សេចក្ដីប្រកាស​ថា អាមេរិក និង​គុយបា បាន​ត​ភ្ជាប់​ឡើង វិញ​នូវ​ទំនាក់ទំនង​ការបរទេស​ក្រោយ រយៈពេល​ជាង​៥០​ឆ្នាំ​ប្រឈមមុខ​តា​ន តឹង​ដាក់គ្នា ។ នេះ​ជា​ការផ្លាស់ប្ដូ​រគោល នយោបាយ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់ អាមេរិក​ជាមួយ​គុយបា​ក្រោយ​រយៈ ពេល​ជាង​កន្លះ​សតវត្សរ៍ ។​នៅមុន​ការប្រកាស​របស់​ប្រធានា​ធិ ប​តី​អូបា​ម៉ា នៅវេលា​ម៉ោង​១២ ថ្ងៃទី ១៧ ខែ​ធ្នូ មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​ក៏​បាន ប្រកាសថា នឹង​បើក​ស្ថានទូត​នៅ​គុយបា ឡើង​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ។ ក្រោយ ការប្រកាស​ភ្លាមៗ ប្រធានាធិបតី អូ​បា​ម៉ា ក៏​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ មេដឹកនាំ​គុយបា លោក​រ៉ា​អូ​ល កា​ស្ដ្រូ រយៈពេល​ជាង​១​ម៉ោង ។ ក្រោយ​ការ បញ្ចប់​ពិភាក្សា មេដឹកនាំ​គុយបា​ក៏បាន ប្រកាស​ដំណឹង​ល្អ​ទៅ​ដល់​ប្រជាជន​គុយបា ទាំងមូល​ផង​ដែរ ។​

​អាមេរិក និង​គុយបា​ប្រែ​ក្លាយទៅជា សត្រូវ​នឹង​គ្នា​ក្រោយ​ឆ្នាំ​១៩៥៩ ។ ចាប់ តាំងពី​ពេលនោះ​មក ប្រទេស​ទាំង​ពីរ​មិន មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​នោះ ឡើយ ហើយ​អាមេរិក​ក៏បាន​អនុម័ត​ដាក់ ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​គុយបា​រហូត មកទល់​ពេល​នេះ​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ ធ្លាក់ចុះ ពលរដ្ឋ​រស់នៅ​យ៉ាង​លំបាក វេទនា ។ ជាមួយ​នឹង​ការសម្រេច​ខាង លើ អាមេរិក និង​គុយបា​បាន​ឡើង​គំរោង ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រី​ជាន់ ខ្ពស់​ប្រទេស​ទាំង​ពីរ ក្នុង​គោលដៅ​ពង្រឹង កិច្ចសហប្រតិបត្ដិការ ។​
​ការតភ្ជាប់​ទំនាក់ទំនង​រវាង​អាមេរិក នឹង​គុយបា​ជា​សញ្ញា​ល្អប្រសើរ​មួយ​ក្នុង ការជួយ​ដល់​សេដ្ឋកិច្ច​គុយបា ក៏ដូចជា ការបើកផ្លូវ​ជួយ​ដល់​សេដ្ឋកិច្ច​អាមេរិក ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។ ការ​ត ភ្ជាប់​ទំនាក់ទំនង​ធ្វើឱ្យ​មជ្ឈដ្ឋាន​នៅ​ជុំវិញ ពិភពលោក​ចាប់អារម្មណ៍​បំផុត ដោយ សារ​តែ​វា​កើត​ឡើង​ចំ​ពេល​ដែល អាមេរិក​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី ក៏ដូចជា​តម្លៃ​ប្រាក់ រុស្ស៊ី​ដាំ​ក្បាល​ធ្លាក់ចុះ​ដោយ​សេរី ។​

​ក្រុម អ្នកវិភាគ​យល់ឃើញថា អាមេរិក​មិន អាច​ដាក់​ទណ្ឌកម្ម​ប្រទេស​ជាច្រើន​ក្នុង ពេល​ព្រម​គ្នា​នោះ​ឡើយ បើ​ធ្វើ​ដូច្នេះ សេដ្ឋកិច្ច​អាមេរិក​ក៏​ត្រូវ​ទទួលរង​ផល​ប៉ះ ពាល់​ដូចគ្នា ទាំងនោះ​ហើយ​ដែល​ធ្វើឱ្យ អាមេរិក​បង្កើត​ទំនាក់ទំនង​ជាមួយ​គុយ បា បញ្ចប់​ការ​ចងគំនុំ ដោយ​បង្កើន​ការ ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​វិញ​៕​
U.S. Democratic presidential candidate Senator Barack Obama attends Cuban Independence Day celebrations in Miami

មតិយោបល់