ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ បុកបុរសម្នាក់ ស្លាប់ភ្លាមៗគួរឲ្យសង្វេគ

ភ្នំពេញ: បុរសម្នាក់ បានស្លាប់ភ្លាមៗគួរឲ្យសង្វេគ បន្ទាប់ពីត្រូវរថយន្តហាឡែនឌ័រមួយគ្រឿង បើកបុកខណ:កំពុងជិះម៉ូតូ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅម្ដុំរង្វង់មូលនាងគួរស្រូវ ផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២១ ខែឧសភា គេបានឃើញរថយន្តម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0743 បើកក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿង(មិនស្គាល់ម៉ាក) បណ្ដាលោឲ្យមានបុរសម្នាក់ ស្លាប់នៅហ្នឹងកន្លែងតែម្ដង៕

photo_2016-05-22_09-27-43 photo_2016-05-22_09-27-44 photo_2016-05-22_09-27-46 photo_2016-05-22_09-27-48 photo_2016-05-22_09-27-50

មតិយោបល់