ភ្នំពេញៈ បុរសចិត្តឃោរឃៅម្នាក់ បានលួចឡើងហែកដំបូលផ្ទះយកកាំបិតអារកប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងក្នុងថ្លុកឈាម ហើយបុរសជាប្ដីបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកូនតូច២នាក់ នៅយំឱបជើងម្ដាយគួរឲ្យសង្វេគបំផុត។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សា សុខវិសាល ១២៦ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ សុខ សុឃិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាថៅកែម៉ាស្សានៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រីឯប្ដីជាឃាតកមានឈ្មោះ ទុន ធាវី អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួល។
ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ រួចទំនាក់ទំនងទៅសាច់ញាតិឲ្យយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/B3dhc9vBgxk
មតិយោបល់