ព័ត៌មានជាតិ

ចូលបន្ទប់លួចកាបូបលុយគេ រត់គេចមិនរួច ម្ចាស់​ចាប់បានប្រគល់ឲ្យសមត្ថកិច្ច!

​ភ្នំពេញ: កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច(លួចយកកាបូបប្រាក់) នៅបន្ទប់ជួល ក្រុម២ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ពេជ្រ ធី ភេទប្រុស អាយុ២៥ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ក្រុម៤ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សាត សំរ៉ស់ ភេទស្រី អាយុ៣៤ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ៤ ក្រុម៤ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​។ សម្ភារ:បន្សល់​៖ កាបូបស្ពាយពណ៌ឈាមជ្រូក​១​,​ប្រាក់ដុល្លារ​១៧០ដុល្លារ, លុយខ្មែរចំនួន៥០០.០០០រៀល ,​ទូរសព្ទ័ដៃ​១គ្រឿង ម៉ាកសាំសុង និងខ្សែដៃ​១ខ្សែ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

នៅមុនឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ​ បានធ្វើសកម្មភាពលួចចូលក្នុងបន្ទប់របស់ជនរងគ្រោះ លួចយកកាបូបប្រាក់ រួចជនសង្ស័យបានចេញពីក្នុងបន្ទប់ជនរងគ្រោះ ទៅបន្ទប់ជួលរបស់ខ្លួនវិញ ដែលនៅជាប់គ្នា ។ បន្ទាប់មកជនរងគ្រោះ បានចូលលក្នុងបន្ទប់របស់ខ្លួនឃើញបាត់កាបូបប្រាក់ពីក្នុងបន្ទប់ ក៏មានការសង្ស័យទៅលើជនសង្ស័យ ហើយជនរងគ្រោះបានទៅសួរនាំ តែជនសង្ស័យបានរត់ពេលឃើញជនរងគ្រោះនិងក្រុមគ្រួសារមកសួរនាំ។

ភ្លាមនោះជនរងគ្រោះ និងក្រុមគ្រួសារបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់