ព័ត៌មានជាតិ

ហ៊ានណាស់! ជនជាតិវៀតណាមម្នាក់ លក់ថ្នាំញៀនមិនញញើតច្បាប់ទាំងកណ្តាលរាត្រីត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវបានស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ទាំងយប់ រួមទាំងថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង១០យប់
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា​ កម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង វាំងយឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរសម្ភារ:ដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៦កញ្ចប់តូច។

ក្រោយឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញខណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់