ព្រះសីហនុៈ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ កាលពីវេលាម៉ោងជិត១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខណៈដែលកំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណមានរូបអាសអាភាសបង្កប់ន័យបម្រើសេវាផ្លូវភេទ។
រួចបន្តឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យនៅហាងម៉ាស្យា យីហោ SPA ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនស្ត្រីជនជាតិចិនចំនួន១០នាក់ យកមកធ្វើការសាកសួរ ។ ក្នុងនោះដកហូតបាន ៖ ខិតប័ណ្ណមានរូបអាសអាភាស ៧២ប្រអប់ ,សៀវភៅកត់ត្រា ៣ក្បាល , ស្រោមអនាម័យមិនទាន់ប្រើចំនួន ៨០ស្រោម , ស្រោមអនាម័យប្រើរួចចំនួន ០៥ស្រោម, អាយផេត ម៉ាក Dinabook ១គ្រឿង,កាបូបដាក់ស្រោមអនាម័យ ចំនួន ៣ និងវិទ្យុទាក់ទងម៉ាក Magaband ចំនួន ៣គ្រឿង យកទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់