ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារទួលទំពូង
ខណ្ឌាចំការមន ចុះត្រួតពិនិត្យទំនិញផ្សារ ទួលទំពូង និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។
យើងបានទិញគំរូចំនួន៣៤គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រីប្រាសំយ៉ុង។
ជាលទ្ឋផលបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង មើមឆៃថាវត្រូវបានដកហូតទំងន់ ៣,៥ គីឡូក្រាម កម្ទេចចោលនៅនឹងកន្លែង និងធ្វើការណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ស្តីពីសុវត្ថិភាពចំណីអាហារ៕
មតិយោបល់