ព័ត៌មានជាតិ

ករណីបុរសម្នាក់ផឹកស្រាស្រវឹងវង្វេងស្មារតី ចុះដេកក្នុងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

កណ្តាល: កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់លង់ទឹកប្រឡាយស្លាប់ ក្រោយផ្ទះឈ្មោះ នុត មោក ភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ​ សាត សារ៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ផឹកស្រាស្រវឹងវង្វេងស្មារតី ចុះដេកក្នុងទឹកប្រឡាយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយសារលង់ទឹកប្រាកដមែន សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់