បាត់ដំបង៖កុងត្រូលជជុះដុះស្លែមួយកន្លែងដែលស្ថិតនៅចំណុចស្ពានព្រែកជីក នៃឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបងកំពុងធ្វើទុក្ខបុកម្នេញចំពោះពលរដ្ឋហើយគ្មាននណាបង្ក្រាបទេ។តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើបន្តិចបន្តួចតាមរទេះគោ តាមម៉ាស៊ីនគោយន្ត និងដឹកតាមម៉ូតូ សំរាប់យកមកលក់ដើម្បីដោះដូរជីវភាពប្រចាំថ្ងៃនោះ នៅពេលពួកគាត់ ដឹកមកដល់ចំណុចខាងលើដាច់ខាតត្រូតែចុះបង់លុយ ដឹកឈើច្រើនបង់ច្រើន ដឹកឈើតិចបង់ តិច ហើយបើប្រជាពលរដ្ឋណាហានដឹកផ្លូវវាង បើសិនសមត្ថកិច្ចដែលប្រចាំនៅកុងត្រូលជជុះ ខាងលើនេះចាប់បាន អាចរឹបអូសទាំងឈើ និងឧប្បករដឹកនោះបញ្ជូនទៅឲ្យមេព្រៃភ្លាម ។
ប្រភពដដែលបន្តថាសមត្ថកិច្ចដែលនៅចំណុចខាងលើនេះមានពីរស្ថាប័ណ ហើយសព្វថ្ងៃនេះប្រជាពលរដ្ឋនៅគ្រប់ទិសទី នៃស្រុករុក្ខគីរី ប្រសិនជារកឈើបានមិនលក់ឲ្យអ្នកមានអំណាចទេដូចជា P M និងទាហានសឹករងស្រុកនេះទេគឺប្រាកដជាត្រូវ តាមចាប់ដល់ផ្ទះជាមិនខាន។
លោកមេឃុំព្រែកជីកបានប្រាប់តាមទូរស័ព្ទថាពីមុនមានយកលុយមែនតែពេលនេះគ្មានទេ ហើយកំលាំងទាំងពីរស្ថាប័ណ្ណនេះគឺសំរាប់ជួយការពារដល់ពលរដ្ឋ។
ពាក់ពន្ធ័និងកុងត្រូលជជុះខាងលើនេះដែរលោកអភិបាលស្រុករុក្ខគីរី គឺលោកពេជ្រ ម៉ាឡៃ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា រឿងដែលអ្នកព័ត៌មានបានទទួលពីប្រភពនេះ វាអាចមានខ្លះដែរវាមិនអត់នោះទេ តែបើថាកុងត្រូលជជុះនោះវាមិនពិតទេព្រោះនេះគឺជាកំលាំ ង ស្នូលរបស់ស្រុកចុះជួយការពារពលរដ្ឋនៅចំណុចនោះ៕
មតិយោបល់