ព័ត៌មានជាតិ

មកព្យាបាលជំងឺនៅក្នុងវត្តជាមួយគ្នាសោះ ផ្ទុះទំនាស់ទាញកាំបិតចាក់បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ឧត្តរមានជ័យៈ មានករណីហិង្សាមួយបានកើតឡើង ដោយមានជនសង្ស័យម្នាក់ បានយកកាំបិតចាក់ទៅលើជនរងគ្រោះ២នាក់ ដែលមកដេកព្យាបាលជំងឺនៅវត្តអូរផាល ដូចគ្នា​ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤៧នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែន សុខខេន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិដាំស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង មុខរបរកសិករ (មកដេកព្យាលជំងឺវត្តអូរផាល) បានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន ២នាក់ ដែលមកដេកព្យាបាលជំងឺដូចគ្នា នៅចំណុចវត្តអូរផាល។ ក្នុងនោះជនរងគ្រោះទី១ ភេទស្រី អាយុ៦២ឆ្នាំ (របួសត្រង់កចំនួន១កាំបិត) និងទី២ឈ្មោះ ឆាយ លី ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិប្រស្រែ ឃុំសម្លាញ់អង្គរជ័យ ខេត្តកំពត (របួសភ្លៅស្តាំចំនួន៦កាំបិត) ត្រូវបានដឹកយកទៅសង្គ្រោះនៅពេទ្យសៀមរាប។

ក្រោយកើតហេតុកម្លាំង បានសហការជាមួយប្រជាការពារភូមិបង្ក្រាបចាប់បានជនសង្ស័យ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់