ព័ត៌មានជាតិ

ប្រយត្ន័ប៉ះចំទីតាំងទាំងនេះ! សមត្ថកិច្ចរកឃើញដេប៉ូតេលា ឈុន ស៊ុនហ៊ួរ, ដេប៉ូតេលាលើផ្លូវលេខ៩៩ , ដេប៉ូតេលា ទួលសង្កែ និងដេប៉ូតេលា ប៊ុត ពុទ្ធា ទួលសង្កែ ទាំង៤ទីតាំងនេះចាក់មិនគ្រប់លីត្រ

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាដេប៉ូចែកចាយចំនួន៥ ទីតាំង ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាដេប៉ូចែកចាយ ទាំង ០៥ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ៖
-ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន២ មិនមានអនុលោមភាពផែ្នកបរិមាណ រួមមាន៖
១.ដេប៉ូតេលា ឈុន ស៊ុនហ៊ួរ ស្ថិតនៅផ្លូវ៩០៧កែងផ្លូវ៦៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
២.ដេប៉ូតេលា ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

-ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព រួមមាន៖
១.ដេប៉ូតេលា ទួលសង្កែ ស្ថិតនៅផ្លូវ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
២.ដេប៉ូតេលា ប៊ុត ពុទ្ធា ទួលសង្កែ ស្ថិតនៅផ្លូវ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត : ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឲ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់