ព័ត៌មានជាតិ

បុគ្គលិកអ្នកបើក​រថយន្តស្ទូច​ដាក់​បង្គោល​ភ្លើងក្រុមហ៊ុនឃ្លាំង សំ​ណុង​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ភ្លាមៗ ខណៈ​កំពុង​បញ្ជា​រថយន្តស្ទូច​​ដាំ​បង្គោល​ភ្លើង

ភ្នំពេញៈ បុរសវ័យ២២ឆ្នាំម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈកំពុងបញ្ជារថយន្តស្ទូចដើម្បីដាំបង្គោលភ្លើង ស្រាប់តែដងស្ទូចប៉ះកកិតនិងខ្សែភ្លើងបណ្តាលឲ្យរលាត់ឆ្លងចរន្តឆក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើល។

ហេតុការណ៍ដ៏សោកសង្រែងនេះកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​លើ​ចិ​ញ្ចើ​ម​ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​មានឈ្មោះ​ បឿន​ យ៉ាន់​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​មាន​ទីលំនៅ​ភូមិ​ទ្រា ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើករថយន្ត​ដឹក​ក្រុមការងារ​មាន​គ្នា​ប្រហែល៤នាក់​ចេញពី​ក្រុមហ៊ុន​អគ្គិសនី ឃ្លាំង សំ​ណុង នៅ​ម្ដុំ​វត្ត​ព្រៃ​ស្ពឺ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​មក​ដាំ​បង្គោល​ភ្លើង​នៅ​កន្លែងកើតហេតុ​ខាងលើ ។ លុះ​ពេលមកដល់​ជនរងគ្រោះ​បាន​ចុះមក​បញ្ជា​រថយន្តស្ទូច​បង្គោល​ភ្លើង ដែល​មាននៅ​កន្លែងកើតហេតុ​ស្រាប់តែ​ដង​ស្ទូច​ប៉ះ​នឹង​ខ្សែភ្លើង​បណ្ដាល​ឲ្យ​រលាត់​ឆក់​ជនរងគ្រោះ​ភ្លាមនោះ​ក្រុមការងារ​ក៏បាន​ស្ទុះ​ទៅ​ជូ​យ​រួច​យក ជនរងគ្រោះ​ទៅ​ដាក់​ដីខ្សាច់​ក្បែរ​នោះ​ដោយមាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏បាន​បញ្ជូន​ជនរងគ្រោះ​បន្ទាប់​នៅ​មណ្ឌល​សុខភាព ព​ន្សាំ​ជួយសង្គ្រោះ តែ​ជនរងគ្រោះ​បានដាក់​ខ្យល់​ស្លាប់បាត់​តែម្ដង ។

សព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ស្លាប់ ពិតប្រាកដ​មែន។ សព​ជនរងគ្រោះ​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​សពយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត៕

មតិយោបល់