ព័ត៌មានជាតិ

ជនសង្ស័យប្រេីប្រាស់គ្រឿងញៀន០៧នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ: ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ និងមិនអាចមើលរំលងបានឡើយ ចំពោះបញ្ហាបទល្មើសគ្រឿងញៀន ដែលកំពុងកើតមានស្ទើរតែគ្រប់ទិសទី ហើយគេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ បានខិតខំធ្វើការបង្ក្រាប និងចាប់ខ្លួនបានជាបន្តបន្ទាប់ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែហាក់ដូចជា ការវែកចក គឺចាប់មិនចេះអស់ទាល់តែសោះ។

ការជួញដូរតូចធំនៅតែមាន ដោយមិនដឹងថាធ្វើបែបណា ទើបត្រូវកំចាត់ក្រុមសង្គមងងឹតគ្រឿងញៀនទាំងនេះឲ្យអស់នោះឡើយ។ ទាន់ទិនទៅនឹងបញ្ហាបទល្មើស គ្រឿងញៀននោះ កម្លាំងនគរបាលបានធ្វើការបង្ក្រាប និងចាប់ខ្លួនបានជាហូរហែ។

ជាក់ស្ដែងកាលពី វេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលអធិការខណ្ឌ សែនសុខ បានធ្វើការចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន៧នាក់ក្នុងខណ:ដែលក្រុមទាំងនោះ កំពុងធ្វើសកម្មភាពប្រមូលផ្តុំគ្នាប្រេីប្រាស់ នៅចំណុចមុខពេទ្យលោកសង្ឃ ស្ថិត ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែន។

ប្រភពពត៌មានពីកម្លាំងនគរបាលនអធិការដ្ឋានខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថាក្នុងការចុះបង្ក្រាបខាងលេីនេះ ឃាត់ខ្លួនបានជនស្ស័យ០៧ នាក់នឹងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេីត្រូវបានបញ្ជួនទៅអធិការដ្ឋាននគបាលខណ្ឌ សែនសុខដេីម្បីចាក់ការបន្ត៕

photo_2016-08-21_21-37-36

photo_2016-08-21_21-37-42

photo_2016-08-21_21-37-54

photo_2016-08-21_21-37-59

មតិយោបល់