ព្រះសីហនុៈ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើស ដោយទទួលបានការអនុញ្ញាតពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំ ដោយលោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះត្រួតពិនិត្យ អ្នកបើករថយន្ដធុនធ្ងន់ដឹកកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរចំណារ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីធ្វើតេស្តទឹកនោមរកមើលសារធាតុញៀន ក្នុងនោះបានត្រួតពិនិត្យធ្វើតេស្តទៅលើអ្នកបើកបរចំនួន ១២៨នាក់ រកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន១២នាក់។
សមត្ថកិច្ចបញ្ជាក់ថា អ្នកមានផ្ទុកសារធាតុញៀនទាំង១២នាក់ សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុញៀន ដោយឲ្យម្ចាស់ក្រុមហ៊ុនរថយន្តមកធានាផងដែរ៕
មតិយោបល់