ព័ត៌មានជាតិ

សាហាវណាស់! បងថ្លៃវាយប្អូនថ្លៃ ២អង្រែបុកគ្រឿង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខណ្ឌ៧មករា

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​វាយ​សម្លាប់​ជន​រង​គ្រោះ​ នៅផ្ទះ​លេខ​១២៧E៣​ ផ្លូវ​លេខ​១៣៤​ ក្រុម​ទី​២២​ ភូមិ​ទី​៣​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​២២​និង​៣០​នាទី​ ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២០​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ពូន​.​បូ​លី​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ។​

​មុខសញ្ញា​សង្ស័យ​ឈ្មោះ​ បាន​.​ឡា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ បើកឡាន​នៅ​សាលា​ឡូ​ហ្គោ​ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ដែល​ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​(​ឃាត់ខ្លួន​)​។​
​តាម​ព័ត៌មាន​ក្តាប់​ពី​ឈ្មោះ​ ពូន​.​សុខា​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ភោជនីយដ្ឋាន​ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ដែល​ត្រូវជា​បងស្រី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ កន្លង​មក​ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រយៈពេល​០២​ឆ្នាំ​ហើយ​ លុះ​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២២​និង​៣០​នាទី​ ជន​រង​គ្រោះ​បាន​ជេរ​បញ្ចោ​ខ្ញុំ​,​ ឪពុក​និង​ប្តី​ខ្ញុំ​ពេញ​ផ្ទះ​ ពេល​នោះ​ប្តី​ខ្ញុំ​បាន​ប្រើ​ខ្ញុំ​អោយ​យក​សំរាម​ចាក់ចោល​ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ ឃើញ​ប្តី​ខ្ញុំ​កំពុង​តែ​ឈ្លោះប្រកែក​គ្នា​ ខ្ញុំ​ក៏​ឃាត់​ថា​ បាន​ហើយ​ឈប់​ឈ្លោះ​គ្នា​ទៅ​ ពេល​នោះ​ក៏​ប្រតាយប្រតប់​គ្នា​និង​ចាប់ចង​ជន​រង​គ្រោះ​អោយ​ដេក​ផ្កាប់មុខ​ ប្តី​ខ្ញុំ​បានអោយ​ខ្ញុំ​ទៅ​ហៅ​នគរបាល​ដើម្បី​ជួយ​អន្តរាគមន៍​ ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព​ ខ្ញុំ​ក៏​និយាយ​ប្រាប់​នគរបាល​ថា​ ប្អូន​របស់ខ្ញុំ​បែក​ថ្នាំ​ អោយ​ជួយ​ចាប់​យក​ទៅ​ដាក់​មណ្ឌល​ទៅ​ ពីព្រោះ​ពេល​ណា​ដែល​បែក​ថ្នាំ​ម្តងៗ​ ជន​រង​រង​គ្រោះ​តែងតែ​ទាញ​កាំបិត​ដេញ​កាប់​ខ្ញុំ​និង​ប្តី​តែ​រហូត​ ក្រោយមក​នាង​ខ្ញុំ​ក៏​នាំ​នគរបាល​ត្រឡប់​មក​វិញ​ ឃើញ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន​ និង​របួស​ក្បាល​ ក៏​ស្រាយចំណង​ចេញ​បំ​រ៉ុ​ង​យក​ទៅ​ពេទ្យ​ តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។​

​ក្តាប់​ពី​ជ​សង្ស័យ​ឈ្មោះ​ បាន​ ឡា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ដែល​ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​ កន្លង​មក​ប្អូនថ្លៃ​ខ្ញុំ​ប្រើប្រាស់​គ្រឿងញៀន​ លុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២០​វេលា​ម៉ោង​២២​និង​១០​នាទី​ ជន​រង​គ្រោះ​បាន​រករឿង​ជេរ​បញ្ចោ​ប្រ​ព​ន្ឋ​ខ្ញុំ​និង​ខ្ញុំ​ថា​ ជា​ចោរ​ពេញ​ផ្ទះ​ដោយ​ដៃ​កាន់​កាំបិត​ និង​កាន់​អង្រែ​ហើយ​ជន​រង​គ្រោះ​បាន​ស្ទុះ​មក​វាយ​ខ្ញុំ​ ហើយ​ក៏​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ ពេល​នោះ​ខ្ញុំ​ក៏​ដណ្តើម​បាន​អង្រែ​ ក៏​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​អង្រែ​បណ្តាល​អោយ​ស្លាប់​តែ​ម្តង​។​

​សន្និដ្ឋាន​ ៖​ ស្លាប់​ដោយ​វាយ​ក្បាល​។​
​សាកសព​ព​ប្រគល់​អោយ​បងស្រី​បង្កើត​យក​ទៅ​ធ្វើបុណ្យ​ ៕

មតិយោបល់