ព័ត៌មានជាតិ

រថយន្តកាមរីបាឡែនមួយគ្រឿង​ បើកសុខៗឆេះយ៉ាងសន្ធោសន្ធៅផ្អើលនៅក្រុងសៀមរាប

សៀមរាប: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណ:ដែលរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន កំពុងបើកបរសុខៗស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥៤នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ខណ:ដែលករណីនេះកើតឡើង ក៏មានការអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភយពីអង្គភាពពន្លត់អគ្គិភ័យខេត្តសៀមរាប បានបាញ់ពន្លត់រហូតគ្រប់គ្រងបានវិញ។ចំណែកមូលហេតុ មិនត្រូវបានដឹងនៅឡើយទេ៕

មតិយោបល់